ភ្ញាក់ផ្អើល! ស្ត្រីម្នាក់ រងភាពអយុត្តិធម៌ត្រូវប្តីរបស់ខ្លួន បានប្រើអំពើហិង្សា វាយរបួសជាច្រើនលើក ច្រើនសារ រួចថែមទាំងប្ដឹងខ្លួនដាក់គុកទៀត

ភ្នំពេញ÷ ស្ត្រីម្នាក់ បានមករកអង្គភាពសារព័ត៌មានជាច្រើន ជួយផ្សព្វផ្សាយដោយសារ រងភាពអយុត្តិធម៌ត្រូវប្តីរបស់ខ្លួនបានប្រើអំពើហិង្សាទៅលើខ្លួនវាយដំរងរបួសជាច្រើនលើក ច្រើនសារថែមទាំងប្ដឹងខ្លួនដាក់គុកថែមទៀត ទាំងខ្លួនកំពុងលែងលះគ្នានៅលើប្រព័ន្ធតុលាការទាំងមិនទាន់ដាច់ស្រេច នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ។
ស្ត្រីនេះបានឲ្យដឹងថា រូបគាត់មានឈ្មោះវ៉េត អូនតូច ភេទស្រី អាយុ ស្នាក់នៅផ្លូវលេខ ៣០៨ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្ដីឈ្មោះសួស ចំរើន ជាសាស្ត្រាចារ្យវិស្វករសំណង់បានយកគ្នាជាប្ដីប្រពន្ធអស់រយៈពេលជាយូរឆ្នាំមកហើយ មានកូនជាចំណងដៃចំនួន ៤ នាក់ ប្រុស៣នាក់ ស្រីម្នាក់ដែលជាកូនពៅ ក្រោយពីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីត្រឹមត្រូវ។
ស្ត្រីបានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់ជាមួយនឹងប្ដី បានយកគ្នាជាប្ដីប្រពន្ធក្រោយពីបានកូនចំនួន៤នាក់ ជាចំណងដៃមក ប្ដីរបស់គាត់ជាអ្នកកាន់លុយ ចាត់ចែងគ្រប់អ្វីទាំងអស់ សូម្បីតែប្រពន្ធកូន ក៏កំណត់ឲ្យដែរ ហើយការរស់នៅក៏មិនសូវចុះសម្រុងនឹងគ្នា រួចហើយប្ដីតែងតែវាយដំធ្វើបាប រហូតដល់មានរបួសជាប់នឹងខ្លួន ឈានដល់ឡើងលែងលះគ្នាដល់តុលាការ កាលពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ មិនទាន់ដាច់ស្រេចនឹងគ្នានៅឡើយទេ។
ស្ត្រី រៀបរាប់ទាំងទឹកភ្នែកថែមទៀតថា លុះមកដល់វេលាយប់ថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២២ ពេលបុរសជាប្ដីមកដល់ក្នុងផ្ទះ រូបគាត់បានសុំប្ដីឱ្យបើកហាងរកស៊ីវិញ ដោយខ្លួនសុំធ្វើជាកូនឈ្នួលដើម្បីយកប្រាក់ខែមកចិញ្ចឹមជីវិតនិងកូន ហើយក៏បានបើកហាងរកស៊ីវិញ លុះបន្តិចក្រោយមក មានភ្ញៀវម្នាក់ចូលមកក្នុងហាងគាត់ក៏រៀបចំឲ្យភ្ញៀវនៅផឹកស៊ីខាងលើ មួយសន្ទុះក្រោយមកប្ដីរបស់គាត់បានទៅនិយាយជាមួយភ្ញៀវជាភាសាអង់គ្លេស ថាហាងរបស់គាត់មិនបើកទេឱ្យភ្ញៀវចុះទៅវិញ ហើយស្ត្រីជាប្រពន្ធបានប្រាប់ថាបើបងមិនឱ្យខ្ញុំលក់ខាងលើខ្ញុំសុំលក់ខាងក្រោមវិញ រួចបានរៀបចំកៅអីឲ្យភ្ញៀវអង្គុយផឹកស៊ីនៅខាងក្រោម ខណៈពេលប្រពន្ធកំពុងតែរៀបចំ ប្ដីបានចុះមកទាញកៅអីបោះចូលទៅខាងក្នុង ធ្វើឲ្យប្រពន្ធទ្រាំលែងបានក៏បានប៉ះសំដីគ្នា រហូតឈានដល់ប្រើអំពើហិង្សាវាយស្ត្រីជាប្រពន្ធ ពីរជាន់លើរហូតដល់ជាន់ក្រោម ហើយស្ត្រីជាប្រពន្ធក៏បានរត់ទៅយកស្លាកដែលដាក់រើសបុគ្គលិកចេញ ភ្លាមនោះបុរសជាប្តីបានទាញទូរស័ព្ទយកកាមេរ៉ាថតសកម្មភាពរបស់ប្រពន្ធ ដើម្បីយកជាភស្តុតាង ហើយស្របពេលនោះប្រពន្ធខឹង ក៏បានយកស្លាកជ្រើសរើសបុគ្គលិកបោះចូលទៅខាងក្នុង ប៉ះត្រូវដៃប្ដីបន្តិច ក៏បានឈ្លោះ ប្រតាយប្រតប់គ្នាថែមទៀតរួចក៏ចេញទៅក្រៅបាត់ទៅ។
លុះដល់ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ បុរសជាប្ដី បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឲ្យសមត្ថកិច្ច មកឃាត់ខ្លួនស្ត្រីជាប្រពន្ធយកទៅឃុំខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន បម្រុងបញ្ជូនទៅតុលាការថែមទៀតផង។
ជាចុងក្រោយ ស្ត្រីរងគ្រោះបានសំណូមពរទៅដល់ប្រព័ន្ធតុលាការមេត្តាជួយចំណាត់ការឲ្យបានលឿនដើម្បីគាត់លះលេងគ្នាជាមួយស្វាមីរបសាតនឹងសូមសំណូមពរបន្ថែមទៀតទៅលើផ្ទះដែលលក់ដូររកស៊ីសព្វថ្ងៃគ្រាន់បាននិងចិញ្ចឹមកូនប្រុសស្រីទាំង ៤នាក់៕

អត្ថបទដែលជាប់ទាក់ទង