បុរសម្នាក់ ជិះម៉ូតូដឹកអីវ៉ាន់ឱ្យភ្ញៀវ ខណៈឈប់រងចាំស្តុប ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកបរមកពីក្រោយបុក នឹងកិនអូសម៉ូតូជាប់ខាងក្រោយ ជាង១០ម៉ែត្រ

ភ្នំពេញ៖ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្តុបទួលពង្រ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1D 1109 ដឹងអីវ៉ាន់ឱ្យភ្ញៀវធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏ឈប់ចាំភ្លើងស្តុបភ្លាមនោះ ស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A 9526 ធ្វើដំណើរមកពីក្រោយក៏បានបុកកិនអូសជាង១០ម៉ែត្រសំណាងម្ចាស់ម៉ូតូលោតចេញទាន់បណ្តាលឱ្យរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងគូសវៀសយករថយន្តនិងម៉ូតូអែបខាង ដើម្បីសម្របសម្រួលគ្នា៕

អត្ថបទដែលជាប់ទាក់ទង