ចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណៈក្លែង….. ឆបោកប្រាក់អ្នកដ៏ទៃចំនួន៨៥០០ដុល្លារ
ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បុរសម្នាក់បានតាំងខ្លួនជា.រដ្ឋលេខាធិការ. បម្រើ ការងារនៅខុទ្ធការល័យសម្តេចនាយករដ្ឋមន្ត្រី នៃទីស្តីការគណ: រដ្ឋមន្ត្រី ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណៈក្លែង(ក្លែងលិខិតបញ្ជាក់ការងារ.ក្លែងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជ ការ.ហត្ថលេខា និងក្លែងត្រា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី. ក្លែងប័ណសំគាល់ខ្លួន.ក្លែងអត្តសញ្ញាប័ណសញ្ជាតិខ្មែរ)ទៅឆបោកប្រាក់អ្នកដ៏ទៃចំនួន៨ ៥០០ ដើម្បីយកទៅរត់ការចូលក្របខណ្ឌបម្រើការងារនៅក្រសួងទេសចរ ។
បុរសរូបនោះមានឈ្មោះ ទ្រី សារិទ្ធី ជាឈ្មោះពិតប្រាកដ និង ឈុន ហុងលី ឈ្មោះតែងតាំងខ្លួនឯងក្លែងធ្វើជា.រដ្ឋលេខាធិការ. អាយុ៣៥ ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្តកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឹយោងទៅ លើពាក្យបណ្តឹងរបស់មេធាវីទីស្តីការគណ:រដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ពន្ធដូចខាងលើ ជនសង្ស័យឈ្មោះ ឈុន ហុងលី ពិតជាក្លែងក្លាយទាំងអស់ ដែលបានតាំងខ្លួនឯងជា.រដ្ឋលេខាធិការ.ទៀតផង ហើយឈ្មោះបានទៅឆបោកប្រាក់ពីអ្នកដ៏ទៃចំនួន ៨ ៥០០ ដើម្បីយកទៅរត់ការឲ្យគេបានចូលក្របខណ្ឌក្រសួងទេសចរ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុង ខែកុម្ភ: ឆ្នាំ២០២២ ។
សំណុំរឿងនេះបានស្ថិតនៅលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បាននឹងកំពុងដំណើរកាបើកការស៊ើបសួរនៅឡើយទេ ៕