សម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន (សុំខ្ចីប្រាក់ពីមនុស្សម្នាក់ ដែលជាអ្នករាប់អានគ្នា ម្តង៥ម៉ឺនដុល្លារ និងខ្ចីជាបន្តបន្ទាប់មកទៀតសរុបរហូតដល់១០ម៉ឺនដុល្លារ)

ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»ដែលបទល្មើសមានចែងតាមបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុឆ្នាំ២០២០ ។
ជនសង្ស័យខាងលើឈ្មោះ ពៅ ចាន់ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ តាមអនឡាញ និងចងការប្រាក់ មានទីលំនៅផ្ទះជួលក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីម្ចាស់ប្រាក់ ។

ដើមចមនៃពាក្យបណ្តឹងនោះ ត្រូវបានគេដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យបានទៅសុំខ្ចីប្រាក់ពីមនុស្សម្នាក់ ដែលជាអ្នករាប់អានគ្នា ម្តង៥ម៉ឺនដុល្លារ និងខ្ចីជាបន្តបន្ទាប់មកទៀតសរុបរហូតដល់១០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ី លក់ដូរ និងចងការប្រាក់ ដោយមានកិច្ចសន្យាសងទៅដើមបណ្តឹងវិញ តាមដំណាក់កាល ។ ដែលក្នុងនោះដែរ ជនសង្ស័យបានប្រើប្រាស់មូលប្បទានប័តចំនួន២សន្លឹកដាក់តម្កល់ឲ្យដើមបណ្តឹងជឿទុកចិត្ត ប៉ុន្តែសែកនោះជាសែកស្អុយ ក្រោយពេលភាគីដើមបណ្តឹង បានទៅដកប្រាក់ពីធនាគារ ។
អង្គហេតុដូចបានរៀបរាប់នេះហើយ ទើបដើមបណ្តឹងបាននាំខ្លួនជនសង្ស័យទៅប្រគល់ជូនសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យក៏បានសារភាពដែរថា «ខ្លួនពិតជាបានខ្ចីប្រាក់គេមែន សរុប៩ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ី ប៉ុន្តែមុខរបរ និងចងការប្រាក់ ត្រូវចាញ់បោ.កគេបន្ត ទើបវ័ណ្ឌកគ្មានលុយសងទៅដើមបណ្តឹង ដូច្នោះជម្រើសចុងក្រោយ គឺមានតែផ្ញើខ្លួនក្នុងពន្ធ ដើម្បីធូរស្រាលបានមួយគ្រា ៕

អត្ថបទដែលជាប់ទាក់ទង