អ្នកគាំទ្រសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល តារាចម្រៀង សូ ដានីតា និងរៀមច្បង ដែលជាប្រធានក្រុម Dara Entertainment លោក យ៉ែម សំអូន បានផ្ទុះពាក្យសម្តីដាក់គ្នា

ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង សូ ដានីតា រសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះ បានបង្ហោះរូបភាពមួយសន្លឹកអមនឹងសំណេរដោយប្រកាសថា នាងឈប់ធ្វើការងារជាមួយលោក យ៉ែម សំអូន បន្តទៀត។ អ្នកនាង សូ ដានីតា រៀប រាប់ថា១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយនាងខ្ញុំសូមប្រកាសរាល់ការងារ Dara Ente rtainment Samonn Yem គឺនាងខ្ញុំសូមបញ្ឈប់ទាំងអស់។
អ្នកនាង សូ ដានីតា បន្តថាមនុស្សគ្រប់គ្នាតែងតែចង់បានល្អកុំចេះតែថា ឱ្យគេខុស ១០០ ដងដោយមិនមានអ្នកមិនហ៊ានតបតែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ។ កញ្ចក់អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នារៀនមើលគេល្អខ្លះផង។
បង្ហោះរបស់តារាស្រី សូដានីតា គេស្រាប់តែឃើញផេកផ្លូវការ «Dara Entertainment»របស់លោក យ៉ែម សំអូន បានចូលខមមិននៅខាងក្រោមនោះថា «មិនបាច់សុំទោសខ្ញុំទេ ព្រោះខ្ញុំគឺជាអ្នកសុំមុនហើយសម្រាកដោយប្រើនូវVoiceសំឡេងរបស់ខ្ញុំផ្ទាល់។ គ្រាន់ដើម្បីកុំឲ្យលំ បាកមិនបានធ្វើការជាមួយខ្ញុំ ហើយដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង»។
មិនបង្អង់យូរអ្នកនាង សូដានីតា ក៏បានបន្តឆ្លងឆ្លើយបន្ថែមថា «ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា អ៊ីចឹង! គួរធ្វើការផ្សេងពីគ្នា រៀនឱ្យតម្លៃអ្នកដទៃផ ង!»។ ចំណែកលោក យ៉ែម សំអូន ក៏បានបន្តទៀតថា«បើនិយាយពីរឿងតម្លៃរឹតតែឆ្ងាយគ្នាហើយត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឱ្យខ្ញុំ»។
លោកបន្ថែមថា ខ្ញុំគ្រាន់តែមិនដែលនិយាយតែបើអ្នកបង្ខំខ្ញុំឱ្យនិយាយ ខ្ញុំមានភស្តុតាងទាំងអស់។ អ្នកដៀលប្រធានរបស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត? បើចង់បានខ្ញុំ ឱ្យខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេងទាំងសំណេរដែលមើលងាយខ្ញុំ។ នៅរសៀលនេះ យើងមិនទាន់អាចស្វែងរកការសួរនាំពីភាគីលោក យ៉ែម សំអូន និង សូ ដានីតា បានទេ៕

អត្ថបទដែលជាប់ទាក់ទង