ប្រជាពលរដ្ឋចំនួន ១៩៣នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង
ខេត្តបាត់ដំបង÷ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ១៩៣នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋចំនួន ១៩៣នាក់ ស្រី ៧១នាក់ ក្មេង ២៥នាក់ ក្មេងស្រី ១១នាក់ ត្រូវបានសម្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖
-វិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ស្រី ២នាក់ ក្មេង ១នាក់ ក្មេងស្រី ១នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូរ ស្រុកសំពៅលូន។
ដោយឡែកពលករចំនួន ១៥នាក់ បញ្ជូនទៅធ្វើចត្តាឡី ស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន ១៧៤នាក់ក្រុមគ្រូពេទ្យ អនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕