គ្រោះថ្នាក់ចរាចរណ៌ បណ្ដាលឲ្យបែកកង់ក្រោយ ទើបធ្វើឲ្យរថយន្តមួយគ្រឿងនេះក្រឡាប់ ចេញសុទ្ធតែឈើ
ខេត្តព្រះវិហារ: ព័ត៌មានបឋម ! ករណីគ្រោះថ្នាក់ចរាចរណ៌ មួយបានកាលពីវេលាម៉ោងប្រមាណជា ៤ ទាបភ្លឺ ឈានដល់ព្រឹកនាថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២២ ។
បញ្ជាក់ថា, ចំពោះ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ១០០% គឺត្រូវឆ្លើយថា, គ្មានបទល្មើសដឹកជញ្ជូនឈើទេ ។ ប៉ុន្តែប្រជាពលរដ្ឋលើកឡើងថា, បទល្មើសដឹកជញ្ជូនឈើអត់មានទេ ! បើគ្រោះថ្នាក់ចរាចរណ៍ បានចេញបទល្មើស នេះជាវប្បធម៌(កន្ទេលធំបន្លំដេក) ។
ករណីគ្រោះថ្នាក់ចរាចរណ៌ដោយជាយថាហេតុនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ 62 ចំណុចភូមិអូរពោធិ៍ ឃុំរមណីស្រុករវាងខេត្តព្រះវិហារ។
ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តសាំយុងមួយគ្រឿងនេះ ផ្ទុកទៅដោយឈើពេញមួយឡានតែម្ដង និងមានការបើកបរដោយល្បឿនលឿន ដែលជាទម្លាប់របស់ឈ្មួញធ្វើយ៉ាងណាកុំអោយភ្លឺទាន់ ហើយបណ្ដាលឲ្យបែកកង់ក្រោយ ទើបធ្វើឲ្យរថយន្តមួយគ្រឿងនេះក្រឡាប់តែម្ដង ។សម្រាប់អ្នកបើកបរវិញ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ គ្រាន់តែរបួសធ្ងន់។ មកដល់នឹងពេលឥឡូវនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការ វាស់វែងនិងចាត់វិធានការតាមច្បាប់ រវាងមន្ត្រីនគរបាលចរាចរណ៍ និងជំនាញរដ្ឋបាលព្រៃឈើ មានន័យថា, បែងចែកអោយដាច់ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ៕