ឃាត់ខ្លួនជនសង្ស័យ ពីបទឆបោកនិងប្រើប្រាស់លិខិតក្លែង នៅបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមដីការបស់លោក ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់បង ពីបទឆបោកនិងប្រើប្រាស់លិខិតក្លែងនោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ផែ្នកគ្រប់គ្រងនិងអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលើឈ្មោះ ម៉ៅ ណាវី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្រុមទី០៨ ភូមិអង់ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។
មន្រ្តីនគរបាលអនុវត្តដីការបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ស្ត្រីរូបនេះត្រូវឃាត់ខ្លួនតាមដីកាលេខ១៨០ត.ព្រ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ចៅក្រុមស៊ើបសួរលោក ហុង ទិត្យមល្លិកា សាលាដំបូងខេត្តបាត់បង ពីបទឆបោកនិងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨-១៥និង២៩ ខែកញ្ញា ឆ្នាំ២០២១។
នាពេលនេះ ពិរុទ្ធជនខាងលើត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង