ឃាត់រថយន្តម៉ាកហាយឡែនដឺមួយគ្រឿង បានដឹកឈើប្រភេទម្រេញសន្លឹក ចំនួន៣៣ នៅកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីអធិការនៃរដ្ឋបាលព្រៃឈើបានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡែនដឺមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្តាល2A 4695 បានដឹកឈើប្រភេទម្រេញសន្លឹកចំនួន៣៣ ស្មើ ១,៤៣២ម៉ែត្រគុណ ។
ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់លើផ្លូវលំស្តិតក្នងភូមិវាលទន្សាយឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺរថយន្តល្មើសបានបើកគៀររថយន្តសមត្ថកិច្ច បណ្តាលឲ្យបែកកង់ក្រោយ រួចក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ្វ័តពណ៏ត្រអីពាក់ស្លាកលេខ ខ,ម 7257បានឡើងមកបិទមុខរថយន្តសមត្ថកិច្ចបណ្តាលឲ្យរថយន្តល្មើសបើកគេចបាត់ ។
លុះនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ខែមិនាឆ្នាំ២០២២កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ
និងខេត្តសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើបានរុករកក៏ឃើញរថយន្តល្មើសស្ថិតក្នុងបរិវេនផ្ទះរបស់ឈ្មោះជុំ ផល្លា ភេទស្រីអាយុ៥៣ឆ្នាំមុខរបរជាគ្រូបង្រៀន ស្តិតក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានសហការជាមួយអាជ្ញធរមូលដ្ឋាននិងម្ចាស់ផ្ទះបានឆ្លើយថា រថយន្តនោះបានបើកចូលមកដោយខ្លួនឯង ហើយម្ចាស់គេចខ្លួនទៅបាត់។
វត្តុតាងបានយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដើម្បីបន្តនីនិវិធីស្រាវជ្រាវ
រកជនល្មើស៕