គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ធុន ធំបុកប៉ះគៀរ បណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់ និង០៤ នាក់ទៀត រងរបួសធ្ងន់ស្រាល

ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ០៤ ក្បែរនឹងមាត់ផ្លូវច្រកល្បឿនលឿន ស្ថិតនៅក្នុងភូមិ ០១ សង្កាត់លេខ ០១ ក្រុង/ខេត្តព្រះសីហនុ។
មុននៅពេលកើតហេតុបានឃើញម៉ូតូចំនួន ០២ គ្រឿង បើកបរក្នុងទិសដៅស្របគ្នាមកពីកើតទៅលិចតាមបណ្ដោយផ្លូវជាតិលេខ ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ខណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-1366. បើកបរដោយយុវជនចំនួន០២ នាក់ បានវ៉ាក៏ជ្រុលទៅបុកជាមួយនិងរម៉កម៉ូតូរួចក៏ខ្ទាតចូលក្រោមរថយន្តដឹកសាំងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-0927 បណ្ដាលឱ្យកិនបែកក្បាលបាត់បង់ជីវិតនៅក្រោមរថយន្តតែម្ដងនិងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅក្នុងពេលនោះម៉ូតូអាសង់ឌ្រីមឆ្នាំ ២០២០ មួយគ្រឿងទៀតពាក់ស្លាកលេខ ព្រះសីហនុ 1J-3687 បើកបរដោយយុវជន ០៣ នាក់ បានវ៉ាក់អឺជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូដែលបានដួលខាងលើបណ្ដាលឱ្យដួលខ្ទប់ទៅនឹងថ្នល់ បណ្ដាលឱ្យរងរបួសធ្ងន់០១ នាក់និង០២ នាក់រងរបួសស្រាល ហើយភ្លាមៗនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពខាងលើត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង