មនុស្ស៩នាក់ ឃាត់ខ្លួន បទល្មើសជាក់ស្តែងញៀននឹងល្បែងបញ្ជល់មាន់
ខេត្តកំពង់ចាម : នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ ) នៅចំណុចព្រៃចម្ការចេក ស្ថិតនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំងនគរបាលបានបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមហើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕