រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោកថោង ខុន បង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន
ភ្នំពេញ៖ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតែមាន ជាក់ស្ដែងបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗមាន សៀមរាប, ព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោកថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេចរដើរកម្សាន្តច្រើន ។
ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទ ក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ (៣០មីនា)មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប, មណ្ឌលគីរី, ក្រុងព្រះសីហនុ និងតំបន់ឆ្នេរជាដើម។ ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរសង្ឃឹមថា ប្រជាពលដ្ឋនឹងសប្បាយរីករាយត្រៀមខ្លួនដើរលេង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ក្នុងនោះក្រសួងក៏មានការណែនាំស្ដីពី ការត្រៀមរៀបចំទទួលភ្ញៀវទេសចណ៍ជាតិ និងអន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនបងប្អូនឲ្យបានល្អ មានសុវត្ថិភាព, អនាម័យ, គុណភាព, សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណា ដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថាតាមរបាយការណ៍ ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន១៥១.៦៨០នាក់កើនឡើង១១៤ ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ឆ្ នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន៨៦.៥៨៨នាក់កើនឡើង ១៥៨.២ ភាគរយ ,ផ្លូវគោកមានចំនួន៦៣.០៤៨នាក់ កើនឡើង៦៨.៧ភាគរយ និងផ្លូវទឹកមាន ២.០៤៤នាក់។ ចំពោះស្ថានភាពជើងហោះ ហើរសរុបមានចំនួន១,១៨១ជើង ក្នុងនោះមាន៖ទីក្រុងភ្នំពេញមានចំនួន ១ ០១២ជើង។ ខេត្ត សៀមរាបមានចំនួន ១៤៤ជើងនិងខេត្តព្រះសីហនុមានចំនួន ៥៥ជើង៕