ប្រទះឃើញម៉ូតូមួយគ្រឿងនៅក្នុងស្ទឹង នឹងស..ពបុរសម្នាក់ សង្ស័យស្រវឹងជោគជាំជិះម៉ូតូអត់ភ្លើង ធ្លាក់ស្ទឹង ល..ង់ស្លា..ប់

(បាត់ដំបង) ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានដឹងនៅវេលាម៉ោង១១.៣០នាទីនៅចំណុចភូមិស្លខ្លាញ់ឃុំបវិលស្រុកបវិលខេត្តបាត់ដំបង។ ឈ្មោះថន គួកភេទប្រុសអាយុ 53ឆ្នាំរស់នៅភូមិស្លខ្លាញ់ឃុំបវិលស្រុកបវិលខេត្តបាត់ដំបង។
យោងតាមការបំភ្លឺរបស់ឈ្មោះ មឿក ធិភេទស្រីអាយុ 54 ឆ្នាំរស់នៅភូមិស្លខ្លាញ់ឃុំបវិលស្រុកបវិលឱ្យដឹងថានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៣ ទៀតភ្លឺពេលនោះខ្ញុំបានដេកនៅហ្នឹងផ្ទះរបស់ខ្ញុំដែលនៅក្បែរក្បាលស្ពានមាត់ស្ទឹង ហើយក៏បានឮស្នូរធ្លាក់ប្រូនៅពេលនោះខ្ញុំពុំបានចាប់អារម្មណ៍អ្វីទេនឹកស្មានតែដីច្រាំងបាក់ធ្លាក់ចូលទឹក រហូតដល់ព្រឹកឡើងខ្ញុំបាននិយាយរឿង ដែលឮស្នូរធ្លាក់ប្រាប់គេតែគេថាខ្មោចលងលុះម៉ោងប្រហែល 10 ព្រឹកមានក្មេងចុះទៅបូមទឹកទើបជាន់ប៉ះម៉ូតូហើយក៏បានរាយការណ៍ទៅលោកមេឃុំពេលនោះ អ្នកស្រុកក៏នាំគ្នាបានចុះរាវក្នុងទឹកស្ទឹងក៏ប្រទះឃើញឈ្មោះថនគួកបានលង់ទឹកស្លាប់ហើយក៏បាននាំគ្នាស្រង់មកលើគោក។
ប្រភពពីឈ្មោះអ៊ូ ថុល អាយុ 63 ឆ្នាំមានទីលំនៅនៅភូមិគោកឃុំបវិលស្រុកបវិលបានឲ្យដឹងដែរថាកាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ វេលាម៉ោង២០ រូបគាត់ បានទៅកំដរបទសពប្រពន្ធតាយ៉ែមដែលរស់នៅភូមិជាមួយគ្នាពេលនោះ ក៏ឃើញមានមនុស្សច្រើនកុះករបានទៅចូលរួមកំដរបុណ្យសពនេះដែរ។ រហូតដល់ម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី៣១ ខែមិនាឆ្នាំ២០១៨ ពីពេលដែលខ្ញុំកំពុងតែអង្គុយ ប្រាជ្ញជាមួយចាស់ៗស្រាប់តែឃើញឈ្មោះថន គួក រស់នៅភូមិស្លខ្លាញ់បានទៅនិយាយឡូឡាក្នុងស្ថានភាពស្រវឹងស្រាជោកជាំនិយាយគ្មានដឹងខុសត្រូវតែមិនដឹងថា ឈ្មោះថនផឹកស្រា មកពីកន្លែងណាទេ។
ស្រាវជ្រាវជុំវិញកន្លែងកើតហេតុនិងការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញធ្វើការសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាហើយជិះម៉ូតូអត់ភ្លើងបណ្តាលឲ្យធ្លាក់ស្ទឹងលង់ស្លាប់តែម្តង។សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង