នាយរងប៉ុស្តិ៍រដ្ឋបាលម្នាក់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរ.ង.រ.បួ.ស.ធ្ង.ន់

ស្ទឹងត្រែង: តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកអនុសេនីយ៍ឯក នូ ចាន់សុឃី អាយុ៥០ឆ្នាំ ឋាន:នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលរមាស បានស្លាប់នៅពេលក្រុមគ្រួសារបានបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្តដោយសាររងរបួសធ្ងន់ បំណងយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ។
នាយរងប៉ុស្តិ៍រដ្ឋបាលម្នាក់នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ករណីនេះកើតឡើងដោយខ្លួនឯងជាយថាហេតុហើយជនរងគ្រោះបានស្លាប់ពេលបញ្ជូនពីមន្ទីរពេទ្យខេត្តស្ទឹងត្រែង ទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
លោកវរៈសេនីយឯក ទេស ភាលាភ អធិការស្រុកសេសានបានបញ្ជាក់ថាលោកអនុសេនីយ៍ឯក នូ ចាន់សុឃី បានជួបគ្រោះធ្នាក់ចរាចរណ៍នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២ នៅត្រង់ចំណុចមុខស្នាក់ការប៉េអឹមលើផ្លូវជាតិ78Aក្នុងភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង (ដួលដោយខ្លួនឯង)នៅពេលជិះម៉ូតូចេញពីបំពេញការងារមកផ្ទះវិញក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។
លោកអធិការស្រុកបានបញ្ជាក់ថា ដោយសាររបួសក្បាលធ្ងន់ធ្ងរពេកទើបគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ត តែបានស្លាប់នៅតាមផ្លូវ ហើយក្រុមការងារនិងក្រុមគ្រួសារនិងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ដែលជាលំនៅរបស់សព៕

អត្ថបទដែលជាប់ទាក់ទង