ក្រុមមេខ្លោងប្រព្រឹត្តបទល្មើសនេសាទ ប្រចាំតំបន់បឹងទន្លេសាប គេចផុតពីវិធានការផ្លូវច្បាប់

ភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះសមត្ថកិច្ចចម្រុះតាមបណ្ដាខេត្តជាប់តំបន់បឹងទន្លេសាប ជាពិសេសខេត្តកំពង់ឆ្នាំង បានចាត់វិធានការបង្ក្រាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំ ហើយអ្នកជាប់ពាក់ព័ន្ធបទល្មើសនេសាទមួយចំនួនក៏ត្រូវបានឃាត់ខ្លួនផងដែរ។ ហេតុនេះហើយទើបប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ កំពុងតាមដានដោយយកចិត្តទុកដាក់ ព្រោះទាល់តែបង្ក្រាបមេខ្លោងធំៗទើបការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាពពិតប្រាកដ។

ប្រភពពីប្រជានេសាទក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ បានឲ្យដឹងកន្លងមក ប្រព្រឹត្តបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាបនៃខេត្តទាំង3នេះ ហើយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប៉ុន្តែជាក់ស្ដែងមេខ្លោងធំៗនៅពីក្រោយបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង មិនទាន់មាននរណាម្នាក់ប្រឈមនឹងវិធានការផ្លូវច្បាប់នៅឡើយទេ។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ពិនិត្យទៅលើភាពអសកម្មរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា មេរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ខ្លះផង៕

អត្ថបទដែលជាប់ទាក់ទង