បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូបុករថយន្តពីក្រោយ

កំពង់ស្ពឺ: កាលពី រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរជិះម៉ូតូបុករថយន្តពីក្រោយនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិនរាយ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះ សយ សេរី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ជិះម៉ូតូម៉ាក ភីស៊ីអិច ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ១T ៩២០៨។ ចំណែកភាគីម្ខាងទៀតជិះរថយន្តម៉ាក់រ៉ៃណូ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ុត ភេទប្រុស អាយុ៣៧ឆ្នាំ បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុផ្នែកជំនាញបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង