បុរសម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង សង្ស័យស្រវឹងស្រាហើយចាក់សោរផ្ទះពីខាងក្នុងដុតភ្លើងឆេះខ្លួនឯង
កំពង់ស្ពឺៈ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បុរសម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង សង្ស័យស្រវឹងស្រាហើយចាក់សោរផ្ទះពីខាងក្នុងដុតភ្លើងឆេះខ្លួនឯង នៅភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ផ្ទះដែលត្រូវដុតបំផ្លាញមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ឯជនរងគ្រោះឈ្មោះ ហែម ពេជ្រចិន្ដា ភេទស្រី អាយុ៥៦ឆ្នាំ (ជាមនុស្សសរសៃប្រសាទផឹកស្រាជាប្រចាំ)។ ជនរងគ្រោះធ្លាប់ព្យាយាមសម្លាប់ខ្លួនចំនួនបីលើកមកហើយ ប៉ុន្តែមិនបានសម្រេច។
លោកអធិការបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះក៏បានដើររកទិញថ្នាំកណ្តុរ ដើម្បីសម្លាប់ខ្លួនផងដែរ ប៉ុន្តែរកមិនបាន។ សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕