សមត្ថកិច្ចពិនិត្យសពបុរសម្នាក់ សង្ស័យជាករណីលង់ទឹក នៅនៅពេលទៅនេសាទ
ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍បង្កការភ្ងាក់ផ្អើលខាងលើ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យសពបុរសម្នាក់ សង្ស័យជាករណីលង់ទឹកនៅនៅពេលទៅនេសាទ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផុន វុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ ។
ជនរងគ្រោះបានទៅរាយមងនៅចំណុចកើតហេតុ ដោយបាត់យូទើបក្រុមគ្រួសារឆោឡោរក ក៏នាំគ្នាទៅរាវត្រង់ចំណុចនោះទើបឃើញសព ស្រង់យកមកលើច្រកដើម្បីសមត្ថកិច្ចពិនិត្យ សពគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់នោះទេ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕