ភ្ញាក់ផ្អើល យុវជន២ក្រុមវាយគ្នាក្នុងក្លិប ក៏ត្រូវសន្តិសុខដកហូតយកម៉ូតូរក្សាទុករយៈពេលមួយថ្ងៃ ទើបប្រគល់អោយជនរងគ្រោះវិញ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១ មេសា ឆ្នំា២០២២នេះ ស្ថិតនៅមុខក្លិបស្ពាយឌ័រ ដែលស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ រឿន សីហា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកសន្តិសុខក្លឹបដែលយកម៉ូតូជនរងគ្រោះទុកម៉ាកស៊ុយសូគីនិច ពណ៌.ស ពាក់ស្លាកលេខព្រៃវែង 1U-8717 ។

ជនរងគ្រោះដែលគេវាយច្រឡំបានអោយដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ មីនា ឆ្នាំ២០២២ ពួកគាត់មានគ្នា៧នាក់ ក្នុងនោះមាន (ស្រី២នាក់) បាននាំគ្នាចូលក្លឹបស្ពាយឌ័រ ។ លុះនៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ មេសា ឆ្នាំ២០២២ ក៏ស្រាប់តែមានបក្សពួកមួយក្រុមមានគ្នាច្រើននាក់ បានវាយរូបគាត់២ ទៅ៣ដៃ ខណៈពេលភ្លាមៗ ក្រុមសន្តិសុខយាមក្លឹបខាងលើ បានឃាត់ភាគីទាំងសងខាង ដើម្បីសួរនាំ ហើយភាគីជនបង្កបាននិយាយប្រាប់ថា ពួកគាត់វាយច្រឡំហើយបានសុំទោសជនរងគ្រោះភ្លាមៗ ដោយមិនបានប្តឹងផ្តល់គ្នា ។

ប្រភពពីជនរងគ្រោះបានបន្តទៀតថា លុះមួយសន្ទុះក្រោយមក ជនរងគ្រោះបានជិះម៉ូតូទៅប្រាប់បងធម៌ជាសន្តិសុខសង្កាត់ នៅជិតកន្លែងកើតហេតុ ហើយបាននាំគ្នាមកទីតាំងកន្លែងកើតហេតុម្តងទៀត ។ លុះជនរងគ្រោះនិងបងធម៌បានមកដល់ ក្រុមសន្តិសុខនិងបក្សពួកនៅក្នុងក្លឹបបាននិយាយគ្រប់ៗគ្នាថា រឿងនឹងដោះស្រាយរួចរាល់ហើយ បងធម៌ជនរងគ្រោះ គ្រាន់តែសួរនាំថា រឿងហេតុអ្វីបានជាប្អូនធម៌ ខ្ញុំត្រូវគេវាយ ខណៈពេលនោះសន្តិសុខម្នាក់យាមក្លឹប ហើយជាកងកម្លាំងអាវុធហត្ថបានដេញវាយជនរងគ្រោះនិងបងធម៌ជនរងគ្រោះ ត្រូវមួយដៃយ៉ាងធ្ងន់ ហើយនាំគ្នារត់ចោលម៉ូតូបាត់ ក្រុមសន្តិសុខបាននាំគ្នាយកម៉ូតូជនរងគ្រោះទុកក្នុងក្លិបបាត់ដោយស្រែកប្រាប់ថា ចាំស្អែក យកឯកសារមកទើបពួកគាត់ប្រគល់អោយវិញ ។

ជនរងគ្រោះបានបញ្ជាក់ទៀតថា ខណៈពេលជនរងគ្រោះនឹងបងធម៌ ក្រុមសន្តិសុខដេញវាយ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីអោយសមត្ថកិច្ចទទួលដឹងឮ ។ លុះនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះម្ចាស់ម៉ូតូព្រមទាំងបងធម៌ បាននាំគ្នាមកមុខក្លឹប ដើម្បីយកម៉ូតូរបស់ខ្លួននឹងសួរនាំរឿងសន្តិសុខយាមក្លឹបដោយដឹងថា ដើម្បីសួរបន្តទៀត តែមិនឃើញសន្តិសុខយាមក្លឹបដែលវាយបងធម៌ជនរងគ្រោះចេញមុខទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមានឯកសារម៉ូតូត្រឹមត្រូវ សន្តិសុខក្លឹបនឹងមេការនៅក្លឹបបានប្រគល់ម៉ូតូអោយជនរងគ្រោះវិញ ចំណែកបងធម៌ជនរងគ្រោះមិនទាន់មានការដោះស្រាយ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថបន្ត ដើម្បីស្រាវជ្រាវរកជនដៃដល់ជាកងកម្លាំងអាវុធហត្ថដែលវាយបងធម៌ជនរងគ្រោះ ចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង