សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា បានអញ្ជើញពិនិត្យមើលផ្លូវចំនួន ៣៨ ខ្សែ នៅខេត្តសៀមរាប មុនការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ នៅរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា បានអញ្ជើញពិនិត្យមើលផ្លូវចំនួន ៣៨ ខ្សែនៅខេត្តសៀមរាបមុនការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកា រនៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០២២ ខាងមុខនេះ ។
នៅក្នុងឱកាសចុះពិនិត្យនេះសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញតាមរថយន្តចេញពីសណ្ឋាគារគោកធ្លកបន្តដំណើរពិនិត្យមើលតាមដងវិថីនានាទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានានៅនៅតាមដងស្ទឹងខេត្តសៀមរាបផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានចុះពិនិត្យមើលទីតាំងមួយកន្លែងនៅស្ពានរ៉ោករ៉ាកដែលមុននេះជាតំបន់សំណង់អនាធិបតេយ្យហើយត្រូវបានកែលម្អទៅជាសួន ច្បារដ៏ស្រស់ស្អាតប្រកបដោយសោភ័ណ្ឌភាព។ នៅពេលរៀបចំអភិវឌ្ឍតំបន់នេះក៏មានការដោះដូរទីតាំងឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមមាត់ស្ទឹងនេះទៅនៅតំបន់អភិវឌ្ឍតេជោរុនតាឯក ដែលនៅទីនោះបងប្អូនបានទទួលដីសម្រាប់សាងសង់លំនៅដ្ឋានបានសមរម្យ និងដីអាចបង្កបង្កើ ន ផលផងដែរ ។
សម្តេចតេជោហ៊ុនសែនបានពិនិត្យមើលការស្ថារឡើងវិញនៃស្ទឹងសៀមរាប និងលក្ខណៈបច្ចេកទេសដោយមានការពន្យល់ពីក្រុមអ្នកជំនាញនៅទីនោះផងដែរ ។ សម្តេចក៏បានជួបសំណេះសំណាលជាមួយក្រុមយុវជក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។
នៅពេលធ្វើដំណើរទស្សនាតាមដងស្ទឹងសៀមរាបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលជាបងប្អូនជាសហគមន៍អុំទូកដឹកភ្ញៀវនៅតាមដង ស្ទឹងសៀមរាប ដែលសហគមន៍នេះមានសមាជិកចំនួន៩០ទូក ដឹកភ្ញៀវនៅតាមដងស្ទឹងសៀមរាបផងនិងនៅតំបន់ចុងឃ្នៀសផងដែរ ។ ជាមួយគ្នានេះសម្តេច តេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាចំនួន ២០ លានរៀលដល់សហគមន៍នេះផងដែរ ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបខេត្តសៀមរាបចំនួន ៣៨ ខ្សែនេះមានប្រវែងសរុប១០៦,៤២ គីឡូម៉ែត្រប្រើប្រាស់ថវិកាជាតិសរុបប្រមា ណ ១៥០ លានដុល្លារអាមេរិកដោយក្នុងនោះចំនួន៩ លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់។ហើយសម្តេចតេជោបានបន្ថែមថវិកាប្រមាណ ៥ លានដុល្លារអាមេរិកទៀតដែលជាថវិកាដកពីគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវក្នុងក្រុងព្រះសីហនុ សម្រាប់កែលម្អតាមដងស្ទឹងសៀមរាបឲ្យមានសោភ័ណភាពស្រស់បំព្រងថែមទៀតផងដែរ។
សូមបញ្ជាក់ថាផ្លូវទាំង៣៨ខ្សែនៅខេត្តសៀមរាបនេះចំណាយពេលសាងសង់ចំនួន ១៣ខែនិងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនឹងត្រូវសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕