បុរសម្នាក់ភាគីខាងម៉ូតូបានស្លា..ប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ
ស្រុកព្រៃនប់ ៖ បុរសម្នាក់ភាគីខាងម៉ូតូបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ។ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកអោយដឹងថា នៅថ្ងៃទី០២មេសា២០២២ រសៀល នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ស្ថិតនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ០១គ្រឿង ម៉ាកSMASH REVOពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម ១E-២៨៤៥ ដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះញ៉ៅ ថារដ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដ ០១គ្រឿងម៉ាកHAMMER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២AQ-២០៩៩ ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ ខៀវ គាងឡេង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្រុម៥ ភូមិ១ សង្កាត់២មិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលអោយម៉ូតូខ្ទៀតមកខាងឆ្វេងដៃរបស់ខ្លួន ខណៈពេលនោះមានរថយន្ដ ០១គ្រឿងផ្សេងទៀតម៉ាក SSANGYONG ពណ៌សំបក់ឪឡឹក ពាក់ផ្លាកលេខព្រះសីហនុ២A-៥៣៣២ ដែលមានទិសដៅផ្ទុយគ្នា (មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ)បានបុកពីមុខតែម្ដង។
ករណីគ្រោះថ្នាក់ចរាចរនេះ បណ្ដាលឲ្យឈ្មោះ ញ៉ៅ ថារដ្ធ អ្នកបើកបរម៉ូតូម៉ាក SMASH REVO ស្លាប់នៅកន្លែងកើតហេតុ។ សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ប។ ដោយឡែកអ្នកបើករថយន្ដម៉ាក SSANGYONG បានរត់គេចខ្លួនបាត់ និងអ្នកបើកបររថHAM MERបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕