បញ្ជូនមុខសញ្ញាចោរប្លន់៣នាក់ ទៅតុលាការ ករណីធាក់ប្លន់ម៉ូតូ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ក្រុមជនសង្ស័យជាចោរប្លន់ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វាឃាត់ខ្លួនបាន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
កាលពីថ្ងៃសុក្រទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥ព្រឹក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាសេក សហការ ជាមួយកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានចុះល្បាត ពួន ស្ទាក់ និងឃាត់ខ្លួនក្រុមបក្សពួកធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់បានចំនួន៣នាក់នោះ ទី-ឈ្មោះ និត រតនា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០។ ទី២-ឈ្មោះ លន់ ចាន់ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៣. ឈ្មោះសៀម ចិត្រា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ រួមជាមួយម៉ូតូ៣គ្រឿង នៅចំណុចច្រកចូលសណ្ឋាគារ ហ្គាឌិនសុីតធី ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ជនសង្ស័យនិងវត្ថុតាង កម្លាំងសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង