ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះក្រោយផ្ទះ ស្លាប់

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២ មេសា ២០២២ ក្មេងប្រុសម្នាក់បានលង់ទឹកស្រះក្រោយផ្ទះស្លាប់ នៅចំណុចភូមិស្រែតាជយ័ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អធិការនគបាលស្រុកទឹកផុសបានអោយដឹងនៅថ្ងៃទី៣ ខែមេសានេះថា កុមារងគ្រោះនេះមានឈ្មោះ ស៊ឹប បញ្ញា អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
នៅមុនពេលកើតហេតុកុមារងគ្រោះនៅលេងជាមួយជីដូននៅផ្ទះ ក្រោយមកស្រាប់តែបាត់ចៅប្រុសមិនដឹងទៅណា ក៏បានដើររកជាមួយអ្នកជិតខាងហើយបានចុះរាវក្នុងស្រះចំងាយ១៥ម៉ែត្រពីខាងក្រោយផ្ទះទើបរាវរកឃើញក្មេងប្រុសបានស្លាប់ទៅហើយ។
សពកុមារងគ្រោះខាងលើត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង