បុរសម្នាក់ ត្រូវបានសិស្សសាលាប្រទះឃើញចងក សម្លាប់ខ្លួន នៅលើដើមអម្ពិលទឹក

ភ្នំពេញ៖  កាលពី រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បុរសម្នាក់ត្រូវបានសិស្សសាលាប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមអម្ពិលទឹកដោយមិនដឹងពីមូលហេតុ   នៅចំណុចក្រោយសាលារៀនទួលកី ក្នុងភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ ភេទប្រុស មានវ័យប្រហែង៣០ឆ្នាំជាង។

មុនពេលកើតហេតុប្រហែលវេលាម៉ោង១២ថ្ងៃត្រង់ខែឆ្នាំដដែល គេបានឃើញបុរសនេះ កាន់ខ្សែគោមួយដុំនិងទឹកសុទ្ធមួយដបដើរនៅខាងក្នុងថ្នាក់រៀន។ លុះមកដល់វេលាកើតហេតុនេះ ស្រាប់តែប្រទះឃើញគាត់ចងកនៅលើដើមអម្ពិលទឹកស្លាប់បាត់ទៅហើយ  ទើបរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង និងកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង