រថយន្តដឹកប្រេង របស់ ក្រុមហ៊ុន LHR បើកសុខៗដាច់រ៉ូទីលកង់ រេចង្កូត បុករថយន្ត Highlander ខ្ទេចមួយកំណាត់មុខ

បន្ទាយមានជ័យ ៖ ហេតុការណ៍នេះបានកើតឡើងនៅកណ្តាលថ្ងៃត្រង់ម៉ោង ១១.៣៥ នាទី ថ្ងៃទី ៤ខែមេសាឆ្នាំ ២០២២ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
តាមប្រភព ពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា គេឃើញរថយន្ត ដឹកប្រេង របស់ក្រុមហ៊ុនLHR បើកបរដោយបុរសម្នាក់បើកក្នុងទិសដៅបញ្ច្រាសគ្នាមកដល់កន្លែងកើតហេតុក៏រថយន្តមានបញ្ហាដាច់រ៉ូទីលកង់រួចក៏រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ក្រហម ពាក់ ស្លាកលេខ បាត់ដំបង 2B.8438 បើកបរដោយ បុរសម្នាក់ ។
យោងតាមប្រសាសន៍របស់សមត្ថកិច្ច បានអោយដឹងថា ករណីនេះ គឺ បណ្តាលមកពី រថយន្តដឹកប្រេង របស់ក្រុមហ៊ុន LHR ដែលធ្វើប្រហែស មិនបានត្រួតពិនិត្យ នៅ បច្ចេកទេស យានយន្តអោយបានត្រឹមត្រូវ មុនពេលបើកបរ ។
ប្រជាពលរដ្ឋនៅ កន្លែងបានសំនូមពរអោយក្រុមហ៊ុន ដឹកប្រេងមេត្តា ពិនិត្យយានយន្តអោយ បានត្រឹមត្រូវមុននឹងធ្វើ ដំណើរ ជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ជាយថាហេតុ នេះសំណាង ហើយ បុក រថយន្ត ចុះបើក បុកអ្នកជិះម៉ូតូ មិនដឹងថាទៅជាយ៉ាងណាទេ ។
ក្រោយពេលកើតហេតុ ភាគគី ខាងរថយន្ត ដឹកប្រេង បានទទួលកំហុស នឹងផ្ដល់សំណង់ទៅ រថយន្តHighlander ដើម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង