សម្រេចលុបឈ្មោះនិស្សិតពេទ្យ ៤៤ នាក់ ចេញពីការប្រឡង ក្រោយរកឃើញថា និស្សិតទាំងនេះបានក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ សម្រេចលុបឈ្មោះនិស្សិតពេទ្យ ៤៤ នាក់ ចេញពីការប្រឡង ក្រោយរកឃើញថា និស្សិតទាំងនេះបានក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក បណ្ឌិត សភាចារ្យ ហ៊ីង ថូរ៉ាស៊ី ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលបានឱ្យដឹងនៅក្នុងលិខិតលុបឈ្មោះដែលទើបទទួលបានថ្ងៃនេះថា និស្សិតដែលត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងថ្នាក់ជាតិក្នុងនោះ មាននិស្សិតដែលត្រូវ ជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដោយសារមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកបានបន្តថា ក្នុងចំណោមនិស្សិតចំនួន ៤៤ នាក់ ដែលត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិនោះរួមមាន ក្នុងនោះមាននិស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន ១ នាក់ និស្សិតផ្នែកគិលានុប្បដ្ឋាកចំនួន ២៨ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ចំនួន ៧ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកចំនួន ៤ នាក់ និងនិស្សិតផ្នែកបរិញ្ញាបត្រងងឆ្មបចំនួន ៤ នាក់៕

អត្ថបទដែលជាប់ទាក់ទង