រថយន្តធុនធំដឹកឥវ៉ាន់បើកឡើងទ្រូងផ្លូវ ចំណុចការដ្ឋានរង្វង់មូលផ្ការំដួលស្វាយធំ ព្រោះអ្នកបើកបរងងុយដេក
សៀមរាបៈ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ ទីតាំងកើតហេតុនោះដែរស្ថិតនៅចំណុច ការដ្ឋានរង្វង់មូលដែលក្រុមហ៊ុន១កំពុងស្ថាបនារង្វង់មូលផ្ការំដួលស្វាយធំ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ។
រថយន្តនោះពាក់ស្លាកលេខព្រះសីហនុ3A 5735 ដោយបើកបរមកពីទិស កើត ទៅលិចតាមបណ្តាយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចខាងលើកក៍បុកចូលឡើងទ្រូងផ្លូវ បណ្តាលឱ្យខូចខាតសំណង់ដែលក្រុមហ៊ុនមួយកំពុងស្ថាបនានៅទៅទីនោះអស់១ចំនួនធំ។
អ្នកបើកបរ និងរថយន្តថៅកែជានរណាឡើយ តែសមត្ថកិច្ចនិយាយថាខាងរថយន្តមកទទួលយកការសងលើការខូចខាតនោះទាំងអស់។ ទោះបីយ៉ាងណាក្តីរឿងបើសិនរថយន្តបើកបរបុចូលផ្ទះប្រជាពលរដ្ឋវិញមិនដឹងគ្រោះថ្នាក់ដល់ជីវិតមនុស្ស ៕