គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសម្នាក់

កំពង់ឆ្នាំង ៖ នៅ ថ្ងៃទី០៥ ខែមេសា ឆ្នំា២០២២នេះ នៅលើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦និង ៤៧នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្តម៉ាក HYU NDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A-0770 ដឹកលៀសបើកបរពីទិសខាងជើងទៅខាងត្បូង អ្នក បើកបរឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ ១ឈ្មោះ ជា សុខ ភេទ ប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ ។ ៣.ឈ្មោះ ម៉ន សំណាង ភេទ ប្រុស អាយុ៣០ឆ្នាំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរងរបួស ស្រាល ។ នៅពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តហ៊ីយ៉ាន់ដាយ បានរេចង្កូតទៅបុកជាមួយរថយន្តម៉ាកHINO ពណ៌ ស.ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A- 3722 ដែលបានបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ឈ្មោះ និងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។
សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារដឹកយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ។ ចំណែករថយន្តទាំង២ ត្រូវបានសមត្ថកិច្ចនគបាលចរាចបានធ្វើការវាស់វែងនិងស្ទូចរថយន្តយកមករក្សាទុកនៅអធិ ការនគរបាលស្រុកកំកំពង់ត្រឡាចរងចាំធ្វើការដោះស្រា យតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង