ពលករដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ មានចំនួន១.២៩១នាក់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរត្រឡប់ពីថៃនៅតាមច្រកអូរបីជាន់បានប្រាប់ថា រយៈពេល៤ថ្ងៃដើមខែមេសា ឆ្នាំ២០២២នេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ស្រុកអូរជ្រៅដែលក្រុមការងារទទួលមានចំនួន១.២៩១នាក់ ស្រី៦០៤នាក់ កុមារ១៥០នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ស្រី៤នាក់ ។

ពលករដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ មានចំនួន១.២៩១នាក់ ក្នុងនោះរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ គិតចាប់ពីថ្ងៃទី១ មេសា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ តាមច្រកអូរបីជាន់ក្នុងស្រុកអូរជ្រៅ ។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មានចំនួន២៤០នាក់ ស្រី១១៦នាក់កុមារ៣២នាក់ ស្រី១៣នាក់។ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ មានចំនួន៣៧៩នាក់ ស្រី១៦៤នាក់ កុមារ៣៦នាក់ ស្រី១៣នាក់ អ្នកវិជ្ជមានកូវីដ-១៩ មានចំនួន៦នាក់ ស្រី៤នាក់ ។
ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ មានចំនួន៣៧៤នាក់ ស្រី១៨០នាក់ កុមារ៤៥នាក់ ស្រី២៥នាក់ អ្នកវិជ្ជមានកូវី-១៩ មានចំនួន២នាក់ ស្រី២នាក់ ។
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មានចំនួន២៨៩នាក់ ស្រី១៤៤នាក់ កុមារ៣៧នាក់ ស្រី២០នាក់ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ ។

នៅអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២២នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋជាពលករខ្មែរបានត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាដើម្បីជួបជុំគ្រួសារមានច្រើនខុសពីធម្មតា ហើយពលករដែលត្រឡប់ពីប្រទេសថៃដែលមានឯកសារចាក់វ៉ាក់សាំងលើកទី២និងទី៣ ក្រោយពិនិត្យសុខភាពហើយឱ្យត្រឡប់ទៅផ្ទះវិញ ។

ពលករខ្មែរដែលមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ទេ និងមានឯកសារចាក់លើកទី១ ត្រូវបានដឹកជញ្ជូនដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនិងអ្នកដែលមានវិជ្ជមានកូវីដ-១៩ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលក្រុងសិរីសោភ័ណ ៕

អត្ថបទដែលជាប់ទាក់ទង