មនុស្ស ពីរនាក់ បាន-ស្លា-ប់ និងមួយនាក់ រងរបួសស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្តធុនធំ ពីរគ្រឿង បុកគ្នា

កំពង់ឆ្នាំង: នៅ យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៤៦-៤៧ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃទី៥ មេសា ២០២២ នេះ មនុស្ស ពីរ នាក់ ដែលបានស្លាប់នៅនឹង កន្លែងកើតហេតុនោះ និងម្នាក់ទៀត បានរងរបួសស្រាល ឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបររថយន្ត ម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-0770 និងអ្នករួម ដំណើរជាមួយ ឈ្មោះ ជា សុខ ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នករួមដំណើរ ជាមួយម្នាក់ ទៀត ឈ្មោះ ម៉ន សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរងរបួសស្រាល។ រីឯ រថយន្ត ម៉ាក HINO ពណ៌ស.ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3722 អ្នកបើកបរ មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន បានគេចខ្លួនពីកន្លែងកើតហេតុ។
មុនពេលកើតហេតុគ្រោះ ថ្នាក់ចរាចរណ៍ នេះ គេបានឃើញរថយន្ត ម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-0770 អ្នកបើកបរ ឈ្មោះ សៀវ ប៉ាវ បើកបរពី ទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង។ នៅពេលមកដល់ ចំណុចកើតហេតុ ខាងលើ រថយន្ដនេះ បានរេចង្កូត ទៅបុកជាមួយរថយន្ត ម៉ាក HINO ពណ៌ ស.ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3722 ក្នុងដំណើរច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសតែម្ដង។
ករណីគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បង្កឡើងដោយរថយន្តដឹកលៀស ម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-0770 អ្នកបើកបរ ឈ្មោះ សៀវ ប៉ាវ បើកបរក្នុងល្បឿនលឿន នៅពេលដែល ផ្លូវជាតិលេខ៥ កំពុងតែស្ថាបនា ។
សាកសពជនរងគ្រោះ ទាំង ពីរនាក់ ត្រូវបានសមត្ថកិច្ច នគរបាល ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង ធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុម គ្រួសារសព ដោយឡែក អ្នកដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចនគបាលចរាចរ បានវាស់វែង និងស្ទូចរថយន្តទាំងពីរគ្រឿង យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំកំពង់ត្រឡាច ដើម្បីរង់ចាំ ដោះស្រាយ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង