ឃាត់ម៉ូតូរ៉ឺម៉កចំនួន២គ្រឿង ដែលដឹកអីវ៉ាន់សំពីងសំពោង ប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់ម៉ូតូរ៉ឺម៉កចំនួន២គ្រឿង ដែលដឹកអីវ៉ាន់សំពីងសំពោងប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ជាពិសេសអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកដទៃនោះ។ ត្រូវបានកម្លាំងជំនាញឃាត់ឱ្យរុះរើចេញ និងធ្វើកិច្ចសន្យាចាត់ការតាមច្បាប់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើមានលើកក្រោយទៀត។

ជាក់ស្តែងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ករណីនេះកើតឡើងនៅថ្ងៃទី០៤ ខែមេសាម្សិលមិញនេះ បានឃាត់ម៉ូតូរ៉ឺម៉កចំនួន២គ្រឿង ដឹកអីវ៉ាន់សំពីងសំពោងដែលដឹកចេញពីព្រំដែនឆ្លងកាត់ក្រុងសិរីសោភ័ណ តាមដងផ្លូវជាតិលេខ៥ បណ្តាលប៉ះពាល់សណ្តាប់ធ្នាប់ និងប្រឈមគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ក្រោយមន្ត្រីនគរបាលជំនាញឃាត់ម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់សំពីងសំពោងប៉ះពាល់សណ្តាប់ធ្នាប់ត្រូវបានយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដោយឱ្យរុះអីវ៉ាន់ ឬទំនិញចេញពីម៉ូតូរ៉ឺម៉ក ហើយណែនាំនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពយកម៉ូតូរ៉ឺម៉កដឹកសំពីងសំពោង និងមានវិធានការតាមច្បាប់ និងផាកវិន័យតាមច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង