វិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតា ព្រហ្ម ម៉ាញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ រួចត្រៀមចេញទៅព្យាបាលនៅក្រៅប្រទេស
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ តារាចម្រៀងឈ្មោះលោកតា ព្រហ្ម ម៉ាញ បានបញ្ជាក់ថា ពេលនេះលោកតាបានវិលត្រឡប់ទៅដល់ផ្ទះវិញហើយ ក្រោយសម្រាកនៅមន្ទីរពេទ្យជាងកន្លះខែនេះ ដោយសារបញ្ហាជំងឺលើសឈាម។
បន្ទប់ពីចូលសម្រាកព្យាបាលនៅមន្ទីពេទ្យអស់រយ:ពេលជាងកន្លះខែមកនេះ ឥឡូវត្រូវបានប្រភពបញ្ជាក់ថា វិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតា ព្រហ្ម ម៉ាញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។ ចំពោះអាការ:ជំងឺរបស់គាត់ពេលនេះបានធូស្រាល និងប្រសើរឡើងវិញហើយ គឺអាចដើរបានដោយខ្លួនឯង និងហូបអាហារបានដូចធម្មតា។ លោកតាបន្តថា គិតមកដល់ពេលដល់ថ្ងៃនេះ គាត់បានត្រឡប់មកដល់ផ្ទះ៦ថ្ងៃហើយ ហើយត្រៀមទៅជួបតាមការណាត់របស់ក្រុមគ្រូពេទ្យនៅថ្ងៃស្អែកទី០៧ ខែមេសាដើម្បីតាមដានសុខភាពបន្ថែម។
វិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតាព្រហ្មម៉ាញ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតពេលនេះជំងឺគាត់បានធូស្រាលនិងប្រសើរឡើងវិញពិតមែន ប៉ុន្តែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ លោកនឹងចេញទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិករយ:ពេលប្រមាណជាង១ខែទៀត ដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្តថា ពិតបានជាសះស្បើយពីជំងឺនេះ៕