ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទព្រហ្មកិល ដែលមានសភាពទ្រុឌទ្រោម

ភ្នំពេញ: ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទព្រហ្មកិល ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង៩០០ឆ្នាំមកហើយនោះ មានការបែកបាក់ ពុកផុយនិងបាត់បង់ច្រើន។
ប្រភពដដែលបានឲ្យដឹងថា ការងារសំខាន់ៗចំពោះមុខ ដែលក្រុមអ្នកបច្ចេកទេសកំពុងធ្វើបច្ចុប្បន្នពិសេសនៅផ្នែកខាងលិច ខាងត្បូង រួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មបាក់បែកនិងស្រាវជ្រាវរកថ្មដែលបាត់ មករៀបផ្គុំឡើងវិញទៅតាមទម្រង់ដើមរបស់ប្រាសាទ៕

អត្ថបទដែលជាប់ទាក់ទង