ក្មេងឃ្វាលគោម្នាក់ ប្រទះឃើញប្រេងម្រះព្រៅ៧ប៊ីដុង ដែលជនល្មើសជីកកប់ក្នុងដី ដោយសារតែដឹកចេញមិនទាន់

ខេត្តពោធិ៍សាត់៖ នៅ ថ្ងៃទី៧ មេសា ២០២២ មានក្មេងឃ្វាលគោម្នាក់បានប្រទះឃើញប្រេងម្រះព្រៅ៧ប៊ីដុងដែលជនល្មើសជីកកប់ក្នុងដី ដោយសារតែដឹកចេញមិនទាន់។
ក្មេងឃ្វាលគោ បាននិយាយថាខ្ញុំធំុក្លិន និងប្រទះឃើញ ហើយបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីរឹបអូសយកទៅរក្សាទុកជាវត្ថុតាង។
វត្ថុតាងសមត្ថកិច្ចបានដកហូតចំនួន៧ប៊ីដុង ទម្ងន់ស្មើនឹង ៩៦គីឡូក្រាម ថ្លឹងទាំងសំបក ក្នុងនោះនៅមានគុណភាព៣ប៊ីដុង ខូចខាតបែកអស់ ៤ប៊ីដុង។ ប្រេងម្រះព្រៅ ខាងលើនេះ ត្រូវបានក្រុមជនល្មើសដឹកចេញមិនទាន់ បានជីកកប់លាក់ទុកក្នុងដី ជាយូរមកហើយ នៅពេលតំបន់នេះជាព្រៃស្តុក មិនមានផ្ទះអ្នកស្រុក។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ដឹកនាំកម្លាំងធ្វើការជីកកកាយយកប្រេងម្រះព្រៅ នេះ។
វត្ថុតាងប្រេងម្រះព្រៅខាងលើ ត្រូវបានដកហូតនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង