បុរសម្នាក់ បើករថយន្តមួយគ្រឿង បិតឡូហ្គូរក្រុមហ៊ុនស្រាបៀរហនុមាន ជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្តហ្វតរ៉េនជ័រ មួយគ្រឿង ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខភ្នំពេញ2AH-6886ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនតិចៗខណះនោះក៍មានរថយន្តមួយគ្រឿងម៉ាក មូនីង របស់ក្រុមហ៊ុនស្រាបៀរហនុមាន ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ2BM-7112បើកបរដោយបុរសម្នាក់ បានជ្រុលចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រ ពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតរៀងរៀងខ្លួនៗ។
សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា បន្ទាប់មកក៏មានតំណាងក្រុមហ៊ុនស្រាបៀរហនុមានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសម្រួលគ្នាជាមួយភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង