បុរសជាម្ចាស់ត្រាក់ទ័រមា្នក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការទាំងកណ្ដាលយប់ រួចបើកជាន់មីនតោនផ្ទុះ ចំណែលត្រាក់ទ័រខូចខាត
ព្រះវិហារ៖ កាលពីវេលាម៉ោង២និង៤៥នាទីទាបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ចំណុចស្រែអូរសឹង្ហខាងកើតភូមិកន្ទួត រីឯអ្នកបើកបររស់នៅក្នុងភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បុរសជាម្ចាស់ត្រាក់ទ័រមា្នក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការទាំងកណ្ដាលយប់ដើម្បីដាំដំឡូងហើយបើកជាន់មីនតោនផ្ទុះ ចំណែលត្រាក់ទ័រខូចខាត។ នេះបើតាមការឲ្យដឹងពីអាខោនហ្វេសប៊ុកផេកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់។
ករណីផ្ទុះមីនតោនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់នេះ ។
លោក ហេង រតនា ក៏បានលើកឡើងថា នេះជាវិនាសកម្មដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ហើយប្រជាពលដ្ឋខិតខំរកស៊ីចិញ្ចឹមជីវិត និងកសាងសេដ្ឋកិច្ចគ្រួសារទាំងយប់ម៉ោងប្រមាណជិត០៣ទាបភ្លឺ និងសូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារជនរងគ្រោះ៕