អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចយករូបសំណាក ព្រះឥន្រ្ទ គង់លើដំរី ឯរាវ័ណ សង់អំពីថ្មពួក ដែលមានទម្ងន់ ប្រមាណជាង ២០ តោន តំណាងឱ្យសេចក្តីដឹងគុណ ចំពោះ «សន្តិភាព» ដាក់តាំងនៅលើសួនច្បារមាត់ទន្លេ

កំពង់ចាមៈ កាលពីថ្ងៃទី៧ មេសា ឆ្នំា២០២២នេះ ប្រវត្តិនៃបដិមាព្រះឥន្រ្ទគង់លើ សត្វដំរីឯរាវ័ណ {(ឯរាវ័ណ(អេរ៉ាវ័ន)នាមសព្ទ( បា. ឯរាវណ; សំ. ឰរាវណ ) ឈ្មោះដំរីមានក្បាលបីជា ព្រះទីន័ងព្រះឥន្ទ្រដំរីឯរាវ័ណ ( គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា ក្នុងឋានសួគ៌គ្មានសត្វតិរច្ឆានមែនទែនទេ, ដែលហៅថា ដំរីឯរាវ័ណ នេះជាឈ្មោះនៃទេវបុត្តម្នាក់ដែលតែងតែនិម្មិតខ្លួនជាដំរីមានក្បាលបីមួយដងមួយកាល . . . ) }។គឺបានសិក្សា ដោយផ្អែកលើមូលដ្ឋាន នៃរចនាបថចម្លាក់លោត របស់រចនាបថ ខ្មែរបុរាណ និងបានធ្វើសំយោគរចនាបថបី បញ្ជូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សា ដោយកំណត់ទម្រង់ឥរិយាបថ « សន្តិភាព » ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណ ចំពោះ «សន្តិភាព» គឺបច្ចុប្បន្នភាព នៃព្រះរាជណាចក្រកម្ពុជា ដែលស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជា ទទួលសុខសន្តិភាព បរិបូរណ៌។
ប្រភពពីមន្រ្តី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តកំពង់ចាម បានប្រាប់ នៅថ្ងៃទី៨ មេសានេះថា បដិមាព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ មានកម្ពស់ ៤,៥០ ម៉ែត្រ និងទម្ងន់ ២៣ តោន និងជើងទម្រ មានកម្ពស់ ១,៦០ ម៉ែត្រទៀត ។
សូមបញ្ជាក់ថា ទីតាំងកម្កល់រូបដិមា «ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ» នៅលើសួនច្បារមាត់ទន្លេ ក្នុងកំពង់ចាម អាជ្ញាធរខេត្ត បានរៀបចំ តាំងពីចុងឆ្នាំ២០២១ គឺនៅក្រោយពីបានជួសជុល ច្រាំងទន្លេ ដែលបានបាក់ស្រុត ដោយសារទឹកជំនន់ទន្លេមេគង្គ ដើម្បីមកជំនួសរូបសំណាកដំរី កាលពីលើកមុន ដែលបានស្រុតផ្អៀង ត្រូវបានស្ទួចយកទៅរក្សាទុក៕

អត្ថបទដែលជាប់ទាក់ទង