សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យទូតថ្មី នៃប្រទេសឡាវ ចូលជួបសំដែងការគួរសម
ភ្នំពេញ៖ នាថ្ងៃទី ១១ ខែ មេសា ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក បូរកែវ ភូមិវង្ស សៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ៕