ទុស្សេខ្សែភ្លើងទៀតហើយ ឆេះផ្ទះអស់២ខ្នង ពេលម្ចាស់មិននៅផ្ទះ ដោយចាក់សោរផ្ទះ ហើយបានចេញក្រៅមួយភ្លែត ប៉ុន្តែភ្លេចបិទចរន្តអគ្គីសនី

បន្ទាយមានជ័យ: កាលពីថ្ងៃទី១០ខែមេសាឆ្នាំ ករណីអគ្គីភ័យឆាបឆេះផ្ទះ ចំនួន ០២ខ្នងនៅចំណុចភូមិដូនឡីសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ទី១/ម្ចាស់ផ្ទះឈ្មោះ សំ ភិរក្ស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ង៉ូវ លៀប អាយុ៣៦ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើបណ្ដាលឲ្យខូចខាតសម្ភារះដូចខាងក្រោម៖ ១ -ផ្ទះទំហំ២០ ម៉ែត្រ×៦ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងក្តា ក្រាលការ៉ូ និងចាក់សាប(ផ្ទះល្វេង) ឆេះទាំងស្រុង, ២-ប្រាក់បាតចំនួន១៥.០០០បាត, ៣ -ប្រាក់ខ្មែរចំនួន២០ លានរៀល, ៤-ម៉ាស៊ីនបូមខ្យល់១គ្រឿង, ៥-ម៉ូតូកូនទា១គ្រឿង …។ល។ ផ្ទះរងគ្រោះទី២ម្ចាស់ឈ្មោះដាត ម៉ូវ ភេទអាយុ83ឆ្នាំរស់នៅភូមិខាងលើ ឆាបរោលជញ្ជាំង។
លោកស៊ី ឌី បានបន្តថា ពេលកើតឧបទ្ទហេតុគ្រោះអគ្គីភ័យនោះ កម្លាំងចម្រុះរួម មានលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដូចជា នគរបាលខេត្តបន្ទាយមានជ័យ នគរបាលក្រុងសិរីសោភ័ណ ប៉ុស្តិ៍រដ្ឋបាល សង្កាត់ កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ពលរដ្ឋក្នុង ភូមិដែលក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យប្រើប្រាស់ឡានទឹកចំនួន ៣គ្រឿង /រថយន្តខេត្តចំនួន ២គ្រឿង និងរថយន្តក្រុងចំនួន ១គ្រឿង) ប្រើប្រាសទឹកអស់ ចំនួន ៣ឡាន ។សមត្ថកិច្ចគ្រប់គ្រប់គ្រងស្ថានភាពអគ្គីភ័យបានទាំងស្រុង ។ពោលគឺមិនអោយរាលដាលឆមិនអោយរាលដាលនេះ ឆេះផ្ទះពលរដ្ឋអ្នកខាង ។ ប៉ុន្តែ ផ្ទះរងគ្រោះនិងទ្រព្យសម្បត្តិជាច្រើន់ត្រូវក្លាយជាចំណីភ្លើង ។
មូលហេតុអគ្គីភ័យនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើងនៅ ក្នុងផ្ទះខណ:ម្ចាស់មិននៅ ហើយបិទទ្វារចេញទៅរកជាងពិដានផ្ទះនៅភូមិឈូក ជិតខាង ៕

អត្ថបទដែលជាប់ទាក់ទង