សារលិខិតអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រសប់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារលិខិតអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦។ នៅក្នុងសារលិខិតនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បត្តិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ទី ១៥ និងទី ១៦ ខែមេសា ឆ្នាំ ២០២២ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយក្ដីសោមនស្សរីករាយ សិរីសួស្ដី និងជ័យមង្គលដ៏ឧត្ដុងឧត្ដមក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
នៅក្នុងសារលិខិតដែលមាន ៨ទំព័រនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖ឆ្នាំចាស់ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ការពារដាច់ខាតនូវ ឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផល កម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ និង អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជន កម្ពុជា ដែលកំពុងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។
ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្តា ប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវ ផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់ កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើន ប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយ យ ភាពប្រុងប្រយ័ត្ននិងធ្វើឱ្យសេដ្ឋកិច្ច មានស្ថិរភាពហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង៤៥ ៥៧៦លានដុល្លារអាម៉េរិកក្នុងនោះការនាំចេញមានប្រមាណជាង១៧ ៦៨២ លានដុល្លារអាម៉េរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបន្តកើនឡើងដល់ ២១,៦ប៊ីលានដុល្លារ អាម៉េរិក។ រាជរដ្ឋាភិបាលបានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង
លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើនខណៈដែលយើងបានរៀបចំការសម្រួល ពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូន វិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗ នេះនឹងរួមចំណែកបង្កើតបរិយាកាស វិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។
ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី១ ៦៨៣ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០ដល់ប្រមាណ១ ៧៣០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរ មា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ។
ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន។ រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវ ខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ ផ្លូវជាតិលេខ៣ មានប្រវែង១៣៤គ.ម. ផ្លូវជាតិលេខ៣ ពីរង្វង់មូលខេត្តកំពតទៅដល់វាលរេញ ខេត្តព្រះសីហនុ មានប្រវែង៣៤ គ.ម. ផ្លូវជាតិលេខ៥ ភាគខាងជើងមាន ប្រវែង៨៤គ.ម. ផ្លូវ៣៤ខ្សែ មានប្រវែង៨២គ.ម. នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ពានមិត្តភាពកម្ពុជា ចិនស្ទឹងត្រង់ ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យមានប្រវែង១ ១៣១ម. និងស្ពាន៧កន្លែង នៅខេត្តក្រចេះនិងខេត្ត ព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្លូវ៣៨ខ្សែ មានប្រវែង ១០៨គ.ម. នៅក្រុងសៀមរាប ខេត្តសៀមរាប និងបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិ លេខ៥ មានប្រវែង៤៨៣ម. ព្រមទាំងលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គ.ម.។
|ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០២១កន្លងទៅ បរិមាណថាមពលនៃប្រភពផ្គត់ផ្គង់ អគ្គិសនីក្នុងស្រុកផ្ទាល់របស់កម្ពុជា សម្រេចបានជាង៩ ៧០៩លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុនដែលមាន ជាង៨ ៦១៤លានគីឡូវ៉ាត់ម៉ោង កើនឡើង៧,៨៦%។ ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នក ប្រើប្រាស់ថាមពលអគ្គិសនីតាមខ្នងផ្ទះរហូតដល់ឆ្នាំ២០២១នេះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើន ដល់ប្រមាណ៣,១២លានខ្នងផ្ទះ ត្រូវជាប្រមាណ៨៦,៤៣% នៃចំនួនផ្ទះសរុបប្រមាណ៣,៦១លានខ្នងផ្ទះ និងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៥៣% នៃភូមិសរុប១៤ ១៦៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ កន្លងទៅនេះដោយសារអាកាសធាតុមានលក្ខណៈអំណោយផលល្អ សម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរា ជាណាចក្រកម្ពុជា បរិមាណផលិតផលស្រូវ រដូវវស្សា និងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១២លានតោន ដែលតាមការប៉ាន់ស្មាន យើងមានអតិ រេកស្រូវជាង ៦,៩៤លានតោន គិតជាអង្គរស្មើនឹង៤,៤៤លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅ ទីផ្សារបរទេសបានជាង៦១ ម៉ឺនតោនទៅកាន់ទិសដៅ៥៤ប្រទេស។
រហូតមកដល់បច្ចុប្បន្នទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបាន រីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួនជាង ១ ៨៧៩រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ២៥៨មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង១,៤ លាននាក់។ ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារកំពុង ទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៤០ដុល្លារអាម៉េរិកក្នុងមួយខែ ដើម្បីជួយធ្វើឱ្យបងប្អូនមានលំនឹង ជីវិតនិងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការបណ្តុះបណ្តាលជំនាញ រយៈពេលខ្លី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយសង្គមនិងគាំពារសង្គម ទាំងឡាយ ដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ទេ ដូចជាការឧបត្ថម្ភ សាច់ប្រាក់ប្រមាណ៤០លានដុល្លារអាម៉េរិកក្នុងមួយខែ ជូនដល់៧០ម៉ឺនគ្រួសារក្រីក្រនិងងាយរងគ្រោះ ការឧបត្ថម្ភ សាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ …៕