បង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប ឃាត់ខ្លួន ជនសង្ស័យ ៣នាក់

ពោធិ៍សាត់: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ចុះបង្ក្រាបបទល្មើសជលផល ដោយឧបករណ៍នេសាទល្មើសច្បាប់ ឈិបយន្ត នៅចំនុចលោកតាជ័យសង្គ្រាម ឃុំ កំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ដែលក្រុមជនល្មើសនៅតែលបលួចចូលធ្វើនេសាទនៅក្នុងតំបន់កន្លែងអភិរក្សពូជត្រីជ្រោយស្តី ។
ក្រុមការងារចម្រុះថ្នាក់ជានិងអនុគណ:កម្មការបង្ក្រាបទល្មើសនេសាទបានឆ្មក់ចូលចាប់និងបានឃាត់ខ្លួន ជនសង្ស័យ ចំនួនបីនាក់មាន: ១ .ឈ្មោះ ស៉ិនចាំង ភេទប្រុស អាយុ៦៥ឆ្នាំ ២. ង្វៀងយ៉ងតិច ភេទប្រុស អាយុ ២២ឆ្នាំ និង ៣. យ៉ យ៉ងទុងភេទប្រុសអាយុ២០ឆ្នាំ។ពួកគេជាជនជាតិវៀតណាម រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុកក្រគ។
សមត្ថកិច្ចចម្រុះដកហូតវត្ថុតាងរួមមាន កាណូតចំនួនពីរគ្រឿង សាច់ឈិបយន្តចំនួនពីរវង់ ដងឈើ ឈិបយន្ត ចំនួនបួនដើម ត្រីចម្រុះខូចគុណភាព ចំនួន ២៥គីឡូក្រាម ។ ជនសង្ស័យ រួមនិងវត្តុតាងខាងលើក្រុមការងារចម្រុះ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង