បុរសដែល.ធ្លា.ក់.ក្នុ.ង.ទ្រុ.ង.ក្រពើ បា.ន.ស្លា.ប់.ហើយ

(សៀមរាប)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្លាប់ក្នុងពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោង ៣៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ លោកប្រាប់ថា សពត្រូវបានគ្រួសាររៀបចំធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី។
បុរសម្នាក់នៅស្រុកពួក ដែលធ្លាក់ក្នុងអាងក្រពើនៅផ្ទះរបស់ខ្លួន ពេលនេះបានស្លាប់ហើយ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតមិនបាននោះឡើយ។
ជនរងគ្រោះជាម្ចាស់អាងក្រពើនេះ បានរអិលជើងធ្លាក់ក្នុងអាងក្រពើ នៅពាក់កណ្ដាលអធ្រាត្រថ្ងៃទី១៨ ខែមេសា កំឡុងពេលក្រោកទៅនោម។ ជនរងគ្រោះដែលជាមន្ត្រីរដ្ឋបាលស្រុកពួកនោះ ត្រូវក្រពើរបស់ខ្លួនខាំរងរបួសធ្ងន់ ហើយត្រូវអ្នកក្បែរខាងជួយទាន់ពេលវេលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយសារអាការៈធ្ងន់ធ្ងរក្រុមគ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងរពេក គ្រួសារក៏បញ្ជូនត្រឡប់មកផ្ទះ និងបានស្លាប់នៅតាមផ្លូវក្នុងខេត្តកំពង់ធំតែម្ដង។
ជនរងគ្រោះបានទៅដេកអង្រឹងលើអាងក្រពើ ដើម្បីថែទាំក្រពើទាំងនោះ ដែលក្នុងនោះមានសត្វក្រពើមេពូជ និងក្រពើឈ្មោល សរុបចំនួន ២០ក្បាល ដែលសុទ្ធសឹងមានទំហំធំៗ៕

អត្ថបទដែលជាប់ទាក់ទង