ចាប់ពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ និងប្រទះឃើញថ្នាំញៀន

ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរថៃចាប់បានពលរដ្ឋខ្មែរចំនួន៧នាក់ លួចឆ្លងដែនខុសច្បាប់ តាមច្រកធម្មជាតិ ហើយក្នុងបរិវេណជិតនោះរកឃើញថង់ផ្ទុកសារធាតុញៀនប្រភេទថ្នាំញៀន(Eecstasy)ចំនួន៣គ្រាប់កន្លះ និងថ្នាំញៀនប្រភេទKចំនួន៨ថង់ ស្ថិតក្នុងភូមិដង្កោ៧ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
តាមការសាកសួរ ទើបដឹងថាពលរដ្ឋទាំងអស់ មកពីខេត្តបន្ទាយមានជ័យ មានបំណងចង់ធ្វើដំណើរទៅធ្វើការនៅខេត្តស្រះកែវ។
មន្ត្រីជំនាញបាននាំខ្លួនជនជាតិខ្មែរនិងថ្នាំញៀនមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង