បុរសវ័យជាង ៤០ ឆ្នាំម្នាក់ សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន ដោយសារតែមានវិបត្តិរឿងស្នេហា

បាត់ដំបង ៖ នៅ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នៅចំណុចក្រុមទី ៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែក្រុមគ្រួសារបានប្រទះឃើញបុរសរូបនេះចង.ក សម្លាប់ខ្លួននៅកណ្តាលផ្ទះតែម្តង។
បុរសវ័យជាង ៤០ ឆ្នាំម្នាក់ សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន ដោយសារតែមានវិបត្តិរឿងស្នេហា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ជនរងគ្រោះមាន ឈ្មោះ សុន ម៉ឹង ហៅ ណោក ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករឃ្វាលគោ។
ជនរងគ្រោះមានវិបត្តិផ្លូវ គឺខូចចិត្តរឿងស្នេហា ទើបឈានដល់ការធ្វើអត្តឃាតបែបនេះ។ នៅពេលនោះដែរ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងបានអះអាងថា គេពិតជាបានចង.ក សម្លាប់ខ្លួនប្រាកដមែន សាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង