សមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរ ១៧នាក់
ប្រទេសថៃ៖ កាលពីថ្ងៃទី២០មេសា២០២២កន្លងមកនេះ រដូវកាលចូលឆ្នាំបានកន្លងផុតទៅថ្មីៗចំណែកពលរដ្ឋខ្មែរមួយចំនួននៅតែចាញ់បោកមេខ្យដើម្បីចំណាយប្រាក់ក្នុងការឆ្លងដែនរកការធ្វើនៅក្រៅស្រុក សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ១៧នាក់នេះ។
យោងតាមសារព័ត៍មានថៃរាយការណ៍ថា កម្លាំងនគបាលខេត្តស្រះកែវ ចូលទៅត្រួតពិនិត្យរថយន្តម៉ាកតូយ៉ូតា ព៌ណខ្មៅ ពាក់ស្លាកលេខบก-8711ស្រះកែវ១គ្រឿង នៅបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទព័ព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ដោយបានចាប់ខ្លួនបុរសឈ្មោះ ឡាំដួន អះនុស៊ី អាយុ៥៣ឆ្នាំ មេខ្យល់ជនជាតិថៃ នឹងដកហូតរថយន្តខាងលើទុកត្រួតពិនិត្យ។
ក្រោយការត្រួតពិនិត្យក្នុងរថយន្ត ប្រទះឃើញពលករខ្មែរ១៤នាក់ទៀត ក្នុងនោះប្រុស៥ស្រី៩ និងក្មេងប្រុស៣នាក់ សរុប១៧នាក់។ ក្រោយពីសមត្ថកិច្ចថៃសួរនាំពួកគេបានសារភាពថា ចង់ទៅធ្វើការនៅប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់នាំឆ្លងដែនក្នុងម្នាក់៥០០បាត ដោយមេខ្យល់នាំឯស្រុកវ៉ាំង ណាំយេន បន្ទាប់មកមានអ្នកមកទទួលហើយបញ្ជូនទៅឲ្យជនជាតិខ្មែរ ដោយចំណាយលុយក្នុងម្នាក់៥០០០បាត ដើម្បីទៅធ្វើការនៅផ្សារថៃ។ ក្រោយពីសួរនាំ សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ ព្រមទាំងតៃកុងរថយន្តនិងរថយន្តទៅប្រគល់ឲ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត។ ទោះយ៉ាងណាអ្នកសារព័ត៏មានយើងនៅមិនទាន់ទទួលបានព័ត៏មានពីមន្ត្រីអគ្គកុងសុលកម្ពុជានៅឡើយ ព្រោះទូសព្ទ័ទំនាក់ទំនងក្រៅតំបន់សេវ៉ា៕