គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល
ស្ទឹងត្រែង: នៅ រសៀល ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ លើកំណាត់ផ្លូវជាតិ លេខ៩ (ចំណុចមុខផ្ទះលោក ប្រាក់ បូរី) ស្ថិតនៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បណ្ដាលឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្ស របួសធ្ងន់ ពីរនាក់ (ស្រីមួយនាក់) របួសស្រាលម្នាក់ ប្រុស ម៉ូតូ ពីរគ្រឿង ខូចខាតស្រាល។អ្នកបើកបរ ឈ្មោះ សេន ភា ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខស្ទឹងត្រែង 1B0912 ទិសដៅពីខាងលិច ទៅខាងកើត បានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1L0105 ទិសដៅពីខាងកើត ទៅខាងលិច បើកបរដោយឈ្មោះ ធុន ធាន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អ្នករបួស មានៈ ១.ឈ្មោះ ធុន ធាន ជាអ្នកបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ២.ឈ្មោះ សេន ភា ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដា វ៉េវ បានរងរបួសធ្ងន់ ញ្ជូនទៅសង្គ្រោះ និងព្យាបាល នៅពេទ្យឯកជន ភូមិឆ្វាំង។ ៣.ឈ្មោះ មិនស្គាល់សញ្ញាណ ជាអ្នករួមដំណើរ ជាមួយម៉ូតូហុងដា សេ១២៥ បានរបួសស្រាល មិនបញ្ជូនទៅពេទ្យទេ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា កត្តាគ្រោះថ្នាក់ កើតឡើង ដោយសារការ(វ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ របស់ម៉ូតូម៉ាកហុងដា វ៉េវ ) ។ អ្នកបើកបរទាំងពីរនាក់ មិនពាក់មួក សុវត្ថិភាព។
ក្រោយកើតហេតុ វត្ថុតាងម៉ូតូទាំង ពីរគ្រឿង បានត្រូវយកមករក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាល សំអាង រង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕