បង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអំពើលួច

កំពង់ឆ្នាំង ៖ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុក ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអំពើលួច នៅចំណុចស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ័ល្ល សុផុន ភេទប្រុស ជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ សង្ស័យជាសារធាតុញៀន ។
ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង