បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែង ដកហូតសាច់សត្វព្រៃមួយចំនួន ក្រោយសាលាខណ្ឌដង្កោ

ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈើរួមសហការជាមួយខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនឈានដល់ការបង្ក្រាប គឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថា ទីតាំងនេះពិតជាមានលួចលក់សត្វព្រៃប្រាកដមែន ទើបកម្លាំងចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រល់ចំនួន៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ១០គីឡូក្រាម។ សមត្ថកិច្ចបានដកហូតសាច់សត្វព្រៃទាំងនោះ និងបានណែនាំទៅលើកម្ចាស់ទីតាំងរួមទាំងធ្វើការពិន័យទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង