ត្រាក់ទ័រភ្ជួរដីចម្ការប៉ះចំមីនតោនផ្ទុះ បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដាច់ដៃ បញ្ជូនដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់

ខេត្តឧត្ដរមានជ័យ៖ នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានត្រាក់ទ័រម៉ាកគូបូតាមួយគ្រឿងបានបើក ភ្ជួរដីចម្ការដោយបុរសម្នាក់ហើយបានជាន់មីនតោនមួយគ្រាប់បណ្ដាលឱ្យផ្ទុះនៅចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្រោមដីនាសម័យសង្គ្រាមនៅក្នុងស្រុកអន្លង់វែង នៅតែបន្តយាយីដល់អាយុ ជីវិតរបស់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិជារឿយៗនិងជារៀងរាល់ឆ្នាំ។
អ្នកបើកបរត្រាក់ទ័រជាន់មីនតោនត្រូវបានគេស្គាល់ឈ្មោះឈៀក លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិផ្តៀកជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានរងរបួសធ្ងន់ដាច់ដៃខាងធ្វេង ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែបានដាច់ខ្យល់ស្លាប់។
ដោយឡែក ត្រាក់ទ័រគូបូតាបានរងការខូច ខាតស្ទើរតែទាំងស្រុង និងបានដាច់កង់ខាងក្រោយផ្នែកខាងឆ្វេង។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកត្រាក់ទ័ររក្សាទុកនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង