សម្តេច ហ៊ុន សែន នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ
ភ្នំពេញ ៖ នៅម៉ោង៨:០០ព្រឹកនេះ ថ្ងៃទី២៤ ខែមេសា ឆ្នំា២០២២នេះ ខ្ញុំនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ( Kumamoto) ប្រទេសជប៉ុន។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អនិងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងបានសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍។ សូមជូនរូបថតមួយសន្លឹកពីជប៉ុន ៕